មីយ៉ាន់ម៉ា៖ ក្រសួងការបរទេសមីយ៉ាន់ម៉ា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជា  ក់ពីអវត្តមានរបស់ខ្លួនក្នុង កិច្ចប្រជុំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅប្រទេសកម្ពុ  ជា ក្នុងសប្តាហ៍នេះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍បានសម្តែងការសោកស្តាយថា តំបន់អាស៊ានបានធ្វើការសម្រេចចិត្តដែលមីយ៉ាន់ម៉ា មិនអាចទទួលយកបាន ទោះបីជាមានការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់យ៉ាងណាក៏ដោយ។

រដ្ឋមន្ត្រីការបរទេសអាស៊ាន គ្រោងនឹងពិភាក្សាអំពីស្ថានភាពសន្តិសុខក្នុងប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ។ កិច្ចព្រមព្រៀងនេះរួមមានការអំពាវនាវ ឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា និងការអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចដោយបេសកជនពិសេសមួយរូប ទៅកាន់ប្រទេសមីយ៉ាន់ម៉ា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ