អាមេរិក៖អ្នកនាំពាក្យសេតវិមានបានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយប្រទេសប៉ូឡូញ លើលទ្ធភាពដែលប៉ូឡូញ អាចផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែន រួមជាមួយនឹងការប្រឹក្សាជាមួយសម្ព័ន្ធមិត្តផ្សេងទៀត ខណៈប្រធានាធិបតីអ៊ុយក្រែនលោក Zelensky កំពុងជំរុញឲ្យបណ្តាប្រទេសនៅអឺរ៉ុបខាងកើត បញ្ជូនយន្តហោះចម្បាំងចូលប្រទេសរបស់គាត់។នេះបើតាមការចុះផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២២។

អ្នកនាំពាក្យបាននិយាយថា ការបញ្ជូនយន្តហោះចម្បាំងទៅកាន់អ៊ុយក្រែន គឺជា "ការសម្រេចចិត្តអធិបតេយ្យសម្រាប់ប្រទេសណាមួយដើម្បីធ្វើ" ហើយបានកត់សម្គាល់ថា មានការដឹកជញ្ជូនសម្ភារៈ ជាច្រើនទៀត រួមទាំងរបៀបដែលយន្តហោះនឹងត្រូវផ្ទេរពីប៉ូឡូញទៅអ៊ុយក្រែន។

សមាជិកសភាពីររូបដែលចូលរួមក្នុងកិច្ចពិភាក្សាតាម Zoom ជាមួយប្រធានាធិបតីអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ទី០៥ខែមីនាបានឱ្យដឹងថា លោក Zelensky និយាយថា ប៉ូឡូញបានផ្តល់សញ្ញាថា ខ្លួនបានរៀបចំដើម្បីបញ្ជូនយន្តហោះចម្បាំងធុន MiG រួចហើយប៉ុន្តែ ពួកគេរង់ចាំតែ សហរដ្ឋអាមេរិក បើភ្លើងខៀវប៉ុណ្ណោះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ