តៃវ៉ាន់៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានប្រកាសថា លោកស្រី  និងអនុប្រធានាធិបតី William Lai ព្រមទាំងនាយករដ្ឋមន្ត្រី Su Tseng-chang នឹងបរិច្ចាគប្រាក់បៀវត្សរ៍ប្រចាំខែ ដើម្បីជួយដល់កិច្ចការងារមនុស្សធម៌សង្រ្គោះដល់ប្រទេសអ៊ុយក្រែន ខណៈដែលប្រទេសនេះកំពុងស្វះស្វែងរកជំនួយ ទប់ទល់ការឈ្លានពានរបស់រុស្ស៊ី។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន REUTERS ចុះផ្សាយនៅថ្ងៃទី ២ ខែកុម្ភៈឆ្នាំ២០២២។

សង្គ្រាមបានកើតឡើង តៃវ៉ាន់បានបង្ហាញការអាណិតអាសូរដល់ ប្រជាជនអ៊ុយក្រែនក្រោយមានការគំរាមកំហែងពីប្រទេសជិតខាងដែលមានកម្លាំងយោធា និងសេដ្ឋកិច្ចធំជាងប្រទេសនេះ។លោកស្រី Tsai បានបញ្ជា់ថា ការបញ្ជូនជំនួយដំបូងរបស់ខ្លួនក្នុងទម្រង់ជាការផ្គត់ផ្គង់វេជ្ជសាស្រ្តចំនួន ២៧ តោនកាលពីថ្ងៃពុធ លោកស្រីបានប្រាប់កិច្ចប្រជុំនៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យដែលកំពុងកាន់អំណាចថា«ការប្តេជ្ញាចិត្តរបស់ប្រជាជនអ៊ុយក្រែន។លោកស្រីបន្តថា ក្នុងនាមជាសមាជិកនៃដៃគូសាកលនៃលទ្ធិប្រជាធិបតេយ្យ តៃវ៉ាន់មិនអាចអវត្តមានបាទេ ហើយតៃវ៉ាន់គាំទ្រអ៊ុយក្រែនយ៉ាងពេញទំហឹង»។

លោកស្រីTsai បាននិយាយថា កម្លាំងនៃលទ្ធិប្រជាធិបតេយ្យពិភពលោកដែលគាំទ្រអ៊ុយក្រែនកំពុងមានការកើនឡើងខ្លាំង។ «តៃវ៉ាន់នឹងឈរជាមួយអ៊ុយក្រែន»លោក Tsai បាននិយាយថា "ខ្ញុំសង្ឃឹមថាជនរួមជាតិរបស់យើង ក៏ដូចជាដៃគូគណបក្សរបស់យើងទាំងអស់ អាចឆ្លើយតបយ៉ាងពេញលេញចំពោះសកម្មភាពនេះ និងបង្ហាញយ៉ាងម៉ឺងម៉ាត់ទៅកាន់ពិភពលោកថា តៃវ៉ាន់ឈរជាមួយអ៊ុយក្រែន ហើយតៃវ៉ាន់ឈរជាមួយនឹងលទ្ធិប្រជាធិបតេយ្យ និងសេរីភាព"។

សូមបញ្ជាក់ថា តៃវ៉ាន់កាលពីសប្តាហ៍មុនក៏បានប្រកាសថាខ្លួនកំពុងចូលរួមក្នុងការដាក់ទណ្ឌកម្មជាមួយប្រទេសលោកខាងលិចលើរុស្ស៊ី ទោះបីជាពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសនេះមានតិចតួចក៏ដោយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ