ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានរិះគន់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃអាទិត្យដោយបន្ថែមថាប្រេស៊ីលនឹង "ប្រកាន់យក​ជំហរអព្យា​ក្រឹតចំ​ពោះ​អ៊ុ​យក្រែន" ហើយនឹងមិនដាក់ទណ្ឌកម្មលើរុស្ស៊ីទេ។នេះបើតាមការចេះផ្សាយដោយសារព័ត៌មាន CNN​នៅ​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

 ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានពេលវិស្សមកាល លោក Bolsonaro បាននិយាយថា ប្រជាជ​នអ៊ុ​ យ ក្រែនបាន "ជឿទុកចិត្តនឹងផ្ញើរជោគវាសនារបស់ប្រទេសមួយលើតារាកំប្លែងម្នាក់ " ដោយសំដៅទៅលើ​អតីតអាជីពរបស់ Zelensky ជាតារាសម្តែង និងជាតារាកំប្លែង។

គាត់ក៏បានចង្អុលបង្ហាញថាប្រេស៊ីលពឹងផ្អែកលើជីរបស់រុស្ស៊ី លោកបន្តថា សកម្មភាពនោះប្រឆាំ​ងនឹ​ងទីក្រុងម៉ូស្គូ "អាចនាំមកនូវគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កសិកម្មនៅក្នុងប្រទេសប្រេស៊ីល" ។ គាត់​បាន​បន្ថែម​ថា​គាត់​គាំទ្រ​សន្តិភាព ហើយក៏​មិន​ចង់​នាំ​បញ្ហា​បន្ថែម​ទៀត​ដល់​ប្រេស៊ីល​ទេ"។

 នៅពេលត្រូវបានចោទសួរអំពីការសម្លាប់រង្គាលដែលអាចកើតមាននៅក្នុងប្រទេសអ៊ុយក្រែន លោក Bolsonaro បាននិយាយថា វាគឺជា "ការនិយាយបំផ្លើសក្នុងការនិយាយអំពីការសម្លាប់រង្គាល​"ការ​​អត្ថា​ធិ​ប្បា​យរបស់ប្រធានាធិបតីប្រេស៊ីលកាលពីថ្ងៃអាទិត្យបានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបោះឆ្នោតភាគច្រើនដើម្បីបើកកិច្ចប្រជុំបន្ទាន់ ពិភាក្សាអំពីការឈ្លានពានរបស់រុស្ស៊ី។

 សូមបញ្ជាក់ថា  លោក Bolsonaro បានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងដំ​ណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ​និងបា​នធ្វើ​កិច្ចសហ​ប្រ​តិ​បត្តការការងារជាច្រើនជាមួយរុស្សី៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ