អ្នកនាំពាក្យវិមានក្រឹមឡាំង៖ភាគីទីក្រុងម៉ូស្គូ នឹងរង់ចាំចម្លើយពីទីក្រុងកៀវ រហូតដល់ម៉ោង ១២០០នាទីយប់នេះ
រុស្ស៊ី៖ បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ ប្រតិភូរុស្ស៊ី ក្នុងនោះរួមមានមន្ត្រីមកពីក្រសួងការបរទេស និងក្រសួងការពារជាតិ ព្រមទាំងការិយាល័យប្រធានាធិបតីលោក ពូទីន បានធ្វើដំណើរទៅដល់ប្រទេសបេឡារុសហើយ នៅថ្ងៃអាទិត្យនេះដើម្បីរង់ចាំជួបចរចាជាមួយ សមាភាគីអ៊ុយក្រែន ក្នុងទីក្រុង ហ្គូមែល ។ប្រមុខប្រតិភូរុស្ស៊ី ក៏បាននិយាយនៅថ្ងៃអាទិត្យនេះដែរថាខាងភាគីទីក្រុងម៉ូស្គូ នឹងរង់ចាំ ចម្លើយពីទីក្រុងកៀវ រហូតដល់ម៉ោង ១២៖០០នាទីយប់នេះ វិញកិច្ចចរចានេះ។
ទន្ទឹមនឹងនេះ វិមានក្រឹមឡាំង បានព្រមានអ៊ុយក្រែនថាប្រតិបត្តិការយោធារបស់រុស្ស៊ី នឹងមិនបញ្ឈប់ ឬក៏ផ្អាក ជាថ្នូរនឹងការរៀបចំ កិច្ចចរចានោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។
ការព្រមានខាងលើរបស់វិមានក្រឹមឡាំង កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី ច្រានចោល សំណើរៀបចំកិច្ចចរចាជាមួយរុស្ស៊ី នៅក្នុងប្រទេសបេឡារុស។ លោក ហ្សេឡិនស្គី បានបញ្ជាក់ថាអ៊ុយក្រែនចង់បានសនិ្តភាព និងបើកចំហទ្វារ ជានិច្ចដើម្បីចរចាជាមួយទីក្រុងម៉ូស្គូ តែមិនមែនធ្វើឡើងនៅបេឡារុស នោះទេ៕SP