ភ្នំពេញ៖ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានព្រមានប្រទេសលោកខាងលិច ចំពោះការដាក់ទណ្ឌកម្មតឹងរ៉ឹងលើទីក្រុងមូស្គូ ដោយនិយាយថាវិធានការបែបនេះអាចជំរុញឲ្យប្រទេសរុស្សីចូលទៅក្នុងសង្គ្រាមលោកលើកទី៣។  នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNNនាថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ២០២២។

លោកLukashenkoនិយាយកាលពីថ្ងៃអាទិត្យ ថាពេលនេះមានកិច្ចសន្ទនាជាច្រើនប្រឆាំងលើវិស័យធនាគារ ឧស្ម័ន ប្រេងឥន្ធនៈ និងសេវាធានាគារ SWIFT« វាជាសង្គ្រាមដ៏អាក្រក់មួយ»។ លោកLukashenkoថា ខណៈត្រូវបានដកស្រង់សំដីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា បញ្ហានេះកំពុងជំរុញឲ្យប្រទេសរុស្សី ចូលក្នុងសង្គ្រាមលោកលើកទី៣។ លោកបន្ថែមថា ជម្លោះនុយក្លេអ៊ែអាចជាលទ្ធផលចុងក្រោយ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃអាទិត្យទី ២៧កុម្ភៈ  ក្រុមប្រទេសលោកខាងលិច (អាមេរិក បារាំង អាល្លឺម៉ង់ អង់គ្លេស កាណាដា អ៊ីតាលី និងសហភាពអឺរ៉ុប) បានអនុម័តបន្ថែមទណ្ឌកម្មលើរុស្ស៊ី  ដោយសម្រេចដកធនាគាររុស្ស៊ីចេញពីប្រព័ន្ធប្រតិបត្តិការធនាគារ Swift។ការផ្តាច់ពីប្រព័ន្ធSwift ជាអាវុធនុយក្លេអ៊ែរនៃវិស័យហិរញ្ញវត្ថុ និងជាអាវុធមុខពីរ ដែលអាចនាំផលវិបាកឱ្យបស្ចឹមលោកវិញខ្លះដែរ ដោយអាចធ្វើឱ្យការផ្តោះប្តូរហិរញ្ញវត្ថុ ពាណិជ្ជកម្មត្រូវរអាក់រអួល និងប៉ះពាល់ដល់ជីវភាពប្រជាជនផង៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ