(បរទេស)៖ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យយោធារុស្ស៊ី ដាក់កងអាវុធនុយក្លេអ៊ែររបស់ខ្លួន លើការត្រៀមលក្ខណៈពិសេសដែលជាកម្រិតនៃការប្រុងប្រយ័ត្នខ្ពស់បំផុតសម្រាប់កងកម្លាំងមីស៊ីលយុទ្ធសាស្ត្ររបស់រុស្ស៊ី។
បន្ទាប់ពីធ្វេីការចល័តរថយន្តបំពាក់ក្បាល់គ្រាប់នុយក្លែអ៊ែ ពេលនេះប្រធានាធិបតីរុស្សុី បានបញ្ជាឱ្យមេបញ្ជាការគ្រប់គ្រងអាវុធនុយក្លែអ៊ែ ត្រៀមខ្លួនឆ្លេីយតប ចំពោះសកម្មភាពកេីតឡេីងណាមួយរបស់ណាតូ។
ថ្លែងទៅកាន់មន្ត្រីយោធាកំពូល រួមទាំងរដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu លោកពូទីនបាននិយាយថា ប្រទេសលោកខាងលិចបានចាត់វិធានការមិនទុុកមុខចំពោះរុស្ស៊ីឡេីយ និងបានដាក់ “ទណ្ឌកម្មខុសច្បាប់” មកលេីម៉ូស្កូ ។ លោកថា បស្ចឹមលោកព្យាយាមកាត់ផ្តាច់អ្វីៗជាមួយរុស្ស៊ីដោយគ្មានហេតុផល៕