(កៀវ)៖ ភាគីអ៊ុយក្រែនមិនមែនច្រានចោល ដំណោះការចរចាជាមួយរុស្ស៉ីនោះទេ ប៉ុន្តែអ៊ុយក្រែនមិនទាន់ត្រៀមលក្ខណៈរួចរាល់ ដើម្បីទទួលយកឱសានវាទ ឬមួយលក្ខខណ្ឌដែលពិបាកទទួលយក ពីសំណាក់ទីក្រុងម៉ូស្គូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន APនៅថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

លោក មីកៃឡូ ប៉ូដូលីយ៉ាក់ ដែលជាទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន លោកVolodymyr Zelen skiy បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ខាងអ៊ុយក្រែនគឺបានត្រៀមរៀបចំនូវគោ លជំហរចរចា របស់ ខ្លួន ប៉ុន្តែបានប្រឈមជាមួយលក្ខខណ្ឌចរចាមិនសមហេតុផលពីសំណាក់ភាគីរុស្ស៉ី។

លោក មីកៃឡូ ប៉ូដូលីយ៉ាក់ បានបន្ថែមថា អ៊ុយក្រែនចាត់ទុ សកម្មភាពវាយប្រហារ យ៉ាងចាស់របស់ រុស្ស៉ី ជាពិសេសការបាញ់មីស៉ីលតាមផ្លូវអាកាស មកលើបណ្តាទីក្រុងរបស់អ៊ុយក្រែន ជាទង្វើនៃការព្យា យាមបំបាក់ស្មារតីរបស់អ៊ុយក្រែន ហើយបង្ខំឱ្យអ៊ុយក្រែនទទួលយក លក្ខខណ្ឌចរចាដែលមិនអាចទ ទួលយកបាន ឬពិបាកនឹងទទួលយក។

ហេតុនេះហើយ ទើបវិមានក្រឹមឡាំងបានចោទអ៊ុយក្រែនថា បានបដិសេធចំពោះដំណើរការចរចាគ្នា ដែលជាហេតុជំរុញឱ្យ រុស្ស៉ីចេញបញ្ជាឱ្យកងទ័ពបង្កើនការវាយប្រហារ កាន់តែខ្លាំងថែមទៀតលើអ៊ុយក្រែន ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ