អ៊ុយក្រែន៖ លោក Vitaly Shakun ជាទាហានជើងទឹកមួយរូបបានបូជាជីវិតផ្ទាល់ខ្លួនដោយស្ពាយគ្រាប់បែកទៅបំផ្ទុះ ដើម្បីផ្តាច់ស្ពានមួយរារាំងមិនឲ្យទ័ពរុស្សីឆ្លងកាត់។នេះបើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនដែលត្រូវបាន ចុះផ្សាយ ដោយសារព័ត៌មានStar Dailyនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

លោក Vitaly Shakun ក្នុងពេលនោះ កំពុងស្ថិតនៅមើលការខុសត្រូវស្ពាន Henichesk ក្នុង តំបន់Kherson ប្រទេសអ៊ុយក្រែន ។ នៅពេលដែលកងទ័ពសត្រូវបានរុលទៅមុខ ហើយកងវរសេនាតូចរបស់គាត់ត្រូវបានបែកខ្ញែក គ្មានជម្រើស ក្រៅពីការបំផ្ទុះស្ពាន។ Shakun បានផ្ញើសារទៅកាន់មិត្តរបស់គេថា គាត់នឹងបំផ្ទុះស្ពាននេះបើទោះបីជាមិនមានពេលសម្រាប់គាត់ដើម្បីគេចចេញក៏ដោយ ប៉ុន្មានវិនាទី បន្ទាប់ពីសាររបស់គាត់ត្រូវបានទទួល គេបានបំផ្ទុះផ្តាច់ស្ពានោះតែម្តង។

ការលះបង់និង វីរភាពរបស់គាត់បានបន្ថយភាពតានតឹង នឹងកាត់បន្ថយល្បឿននៃការវាយលុករបស់ រុស្ស៊ី ហើយបានអនុញ្ញាតឱ្យសមមិត្តរបស់គាត់ប្រមូលផ្តុំ និងដាក់ពង្រាយឡើងវិញ។ចាប់តាំងពីពេលនោះមក មានសេចក្តីរាយការណ៍មកថា វិស្វកររូបនេះ នឹងត្រូវផ្តល់កិត្តិយស សម្រាប់ភាពក្លាហានរបស់គាត់ នេះបើយោងតាមការបង្ហោះពីសមមិត្តរបស់គាត់។

 

កម្លាំងស្នេហាជាតិរបស់អ៊ុយក្រែននៅមានសន្ទុះខ្លាំង។អ្នកខ្លះបានយកប្រពន្ធកូនទុកនៅប្រទេសប៉ូឡូញហើយត្រឡប់មកប្រយុទ្ធវិញ។ ជាមួយគ្នានេះប្រធានាធិបតីនិងអភិបាលរាជធានីអ៊ុយក្រែនក៏នៅបន្តប្រយុទ្ធការពាររដ្ឋធានីកៀវដែរ ដោយលោកនិងមន្ត្រីជាន់ខ្ពស់នានា ពលីជីវិតរួមស្លាប់ដើម្បីការពារឯករាជ្យដល់ប្រទេសអ៊ុយក្រែន៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ