តៃវ៉ាន់៖តៃវ៉ាន់បាននិយាយកាលពីថ្ងៃសុក្រថាខ្លួនកំពុងចូលរួមជាមួយប្រទេសប្រជាធិបតេយ្យផ្សេងទៀតក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ីជុំវិញការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។ នេះបើតាមការលើកឡើង​របស់នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក ស៊ូ ត្សេងចាង ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹ​កថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

 យ៉ា​ងក៏ដោយ, នាយករដ្ឋមន្ត្រីតៃវ៉ាន់ខាងលើនេះ មិនបានបញ្ជាក់នៅឡើយទេថា តើកោះតៃវ៉ាន់នឹ​ងដា​ក់ទណ្ឌ​កម្មអ្វីទៅលើរុស្ស៊ី ឬក៏នឹងចូលរួមជាមួយប្រទេសណាខ្លះនោះ។ កោះតៃវ៉ាន់ត្រូវបានគេ​មើ​ល​ឃើញថា កំពុងសម្លឹងមើលការវិវឌ្ឍស្ថានការណ៍រវាងរុស្ស៊ី និងអ៊ុយក្រែន មិនឲ្យផុតពីក្រសែភ្នែ​កនោះ​ឡើ​យ ខណៈកោះនេះនៅតែកំពុងស្ថិតក្នុង ទំនាក់ទំនងដ៏តានតឹងជាមួយមហាយក្សចិន។

 លោក Su Tseng-chang បានប្រាប់ក្រុមអ្នកសារព័ត៌មាន ថា «យើងសូ​មថ្កោល​ទោស​យ៉ាងពេ​ញ​ទំហឹ​ង ចំពោះទង្វើឈ្លានពានបែបនេះ ហើយនឹងរួបរួមជាមួយប្រទេ​សប្រ​​ជាធិបតេយ្យនានា ដើម្បីចូលរួ​មដាក់​​ទ​ណ្ឌកម្ម»

 ដោយឡែក, រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់លោកស្រី វ៉ាង ម៉ីហ័រ (Wang Mei-hua) បានប្រាប់ក្រុម​អ្នកសារ​ព័​ត៌មាន នៅពេលបន្ទាប់មកទៀតថា កោះនេះនឹងពិនិត្យលើការនាំចេញទៅកាន់រុស្ស៊ី និងសម្របស​ម្រួល​​ជាមួយសម្ព័ន្ធមិត្ត ដើម្បីចាត់វិធានការទៅថ្ងៃមុខ។

 សូមបញ្ជាក់ថា តៃវ៉ាន់​ជា​អ្នក​ផ្គត់ផ្គង់​បន្ទះ​កុំព្យូទ័រ​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក។ ការព្រមមានដាក៉ ទណ្ឌ កម្មនេះទំនងជាកាត់ផ្តាច់ការផ្គត់ផ្គង់បន្ទះឈីបកុំព្យូទ័រទៅដល់រុស្ស៊ីដែរហើយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ