មន្ត្រីអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានគ្រប់គ្រងរោងចក្រនុយក្លេអ៊ែរ Chernobylរយៈពេលមិនដល់២៤ម៉ោង
អាមេរិក៖ យោងតាមរបាយការណ៍បានឱ្យដឹងពី ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ប្រទេសនេះបានបាត់បង់ការគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl បន្ទាប់ពីកងទ័ពរុស្ស៊ីប្រហារ ចាប់ចំណាប់ខ្មាំងបានយ៉ាងច្រើន។នេះបើយោងតាម សារព័ត៌មានCBSនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ក៏បាននិយាយផងដែរថា ខ្លួនត្រូវបានជូនដំណឹងដោយអ៊ុយក្រែនថា "កងកម្លាំងប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណ" បានគ្រប់គ្រងទីតាំងរោងចក្រទាំងអស់ ដោយមិនមានការស្លាប់ ឬបំផ្លិចបំផ្លាញនៅកន្លែងនោះទេ។
លោក Zelensky បានព្រមានមុននេះថា កងទ័ពរុស្ស៊ីកំពុងព្យាយាមដណ្តើមយកទីតាំងនុយក្លេអ៊ែរ Chernobyl ដែលគាត់បានហៅថា "ការប្រកាសសង្រ្គាមប្រឆាំងនឹងអឺរ៉ុបទាំងមូល" ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃសុក្រនេ រុស្ស៊ីបានបំផ្លាញគោលដៅដីគោកអ៊ុយក្រែនចំនួន ៨៣កន្លែង រួមទាំងមូលដ្ឋានទ័ពអាកាសយ៉ាងហោចណាស់ ១១គោលដៅដោយឡែកមានអ្នកបាត់បង់ជីវិតសរុប ១៣៧នាក់ ទាំងពលរដ្ឋស៊ីវិល និងយោធា៕SP