អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសច្បាប់អាជ្ញាសឹកនៅទូទាំងប្រទេសបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមប្រតិបត្តិការយោធាមួយ លើភាគខាងកើតអ៊ុយក្រែន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NBC Newsនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ការលើកឡើងបែបនេះក្នុងងសុន្ទរកថាទៅកាន់ប្រជាជាតិក្រោយការវាយប្រហារភ្លាមៗដែលបញ្ជាដោយប្រធានាធិបតីពូទីន។ មេដឹកនាំអ៊ុយក្រែនបានប្រាប់ពលរដ្ឋថា"ថ្ងៃនេះ យើងត្រូវការអ្នកគ្រប់គ្នា រក្សាភាពស្ងប់ស្ងាត់ ប្រសិនបើអ្នកអាចនៅផ្ទះ" “យើងកំពុងធ្វើការ កងទ័ពកំពុងដំណើរការ គ្រប់វិស័យការពារជាតិ និងសន្តិសុខរបស់អ៊ុយក្រែនកំពុងដំណើរការ។ ខ្ញុំនឹងរក្សាទំនាក់ទំនងគ្រប់ពេលវេលា ក៏ដូចជាក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ។ ខ្ញុំនឹងនិយាយជាមួយអ្នកឆាប់ៗនេះ។ កុំភ័យខ្លាច យើងខ្លាំង យើងត្រៀមខ្លួន យើងនឹងឈ្នះ»។

លោក Zelenskyy បានបន្ថែមថាប្រធានាធីបតីអាមេរិ លោក Bidenបានធានាថាសហរដ្ឋអាមេរិក និងអន្តរជាតិ កំពុងរៀបចំផ្តល់ការគាំទ្រដល់អ៊ុយក្រែន។

បើតាមការចេញផ្សាយដដែលបានឱ្យដឹង នៅកណ្តាលរដ្ឋធានី Kyiv និងទីក្រុង Kharkiv ភាគឦសានបានរាយការណ៍ថាបានឮការផ្ទុះខ្លាំងបន្លឺឡើងត្រឹមតែប៉ុន្មាននាទីនៃការប្រកាសរបស់លោកពូទីន។ និងសម្ព័ន្ធមិត្តបានព្យាយាមអស់ជាច្រើនសប្តាហ៍។

ប្រធានាធិបតី Joe Biden បាននិយាយថា លោកនឹងជួបជាមួយមេដឹកនាំពិភពលោក ដើម្បីរួមគ្នាដាក់ “ទណ្ឌកម្មធ្ងន់ធ្ងរ” បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ