សូម៉ាលី៖ ប្រជាជនជាច្រើនរយនាក់ កំពុងភៀសខ្លួនចេញពីគ្រោះរាំងស្ងួត សំដៅចូលទៅក្នុងជំរំនៅជាយក្រុង Mogadishu ដោយប្រជាជនជាច្រើនខ្វះអាហារទឹក និងទីជំរកសមរម្យ។ យោងតាមកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ស្ថានភាពគ្រោះរាំងស្ងួតបានធ្វើឱ្យប្រជាជនប្រមាណ១៣លាននាក់ប្រឈមមុខទៅនឹងការស្រេកឃ្លានធ្ងន់ធ្ងរនៅក្នុងតំបន់មួយចំនួននៅទ្វីបអាហ្វ្រិក។ 

អ្នកនាំពាក្យរបស់ WFP លោក Tomson Phiri បានប្រាប់សន្និសីទសារព័ត៌មានថា «គ្រោះរាំងស្ងួតនៅតំបន់កើតមានកាន់តែញឹកញាប់ និងធ្ងន់ធ្ងរ ហើយជាកត្តាជំរុញដ៏សំខាន់មួយនៃភាពអត់ឃ្លាននៅទូទាំងតំបន់ វាបានបំផ្លិចបំផ្លាញជីវភាពរស់នៅ និងបង្ខំគ្រួសារចេញពីផ្ទះរបស់ពួកគេ។ 

អង្គការត្រូវការថវិកាចំនួន ៣២៧លានដុល្លារដើម្បីរៀបចំតម្រូវការបន្ទាន់របស់ប្រជាជនចំនួន ៤.៥លាននាក់ក្នុងរយៈពេល៦ខែខាងមុខ និងជួយសហគមន៍ឱ្យមានភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ។

សូមបញ្ជាក់ថា គ្រោះរាំងស្ងួតធ្ងន់ ធ្ងរបានរីករាលដាល ហើយទំនងជាកាន់តែអាក្រក់ទៅៗ ដោយសត្វពាហនៈបានងាប់ បណ្តាលឱ្យមាន ការខាតបង់យ៉ាងធ្ងន់ធ្ងរសម្រាប់គ្រួសារជាច្រើន ។ក្រៅពីប្រទេសសូម៉ាលី កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ប្រទេសអេត្យូពីកេនយ៉ា ក៏កំពុងប្រឈមមុខនឹងភាពអត់ឃ្លាននៅទូទាំងប្រទេសផងដែរ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ