កូឡុំប៊ី៖ យ៉ាងហោចណាស់មនុស្ស ១៤ នាក់បានស្លាប់ និង ៣៥នាក់បានរងរបួសបន្ទាប់ពីការរអិលបាក់ដីមួយកើតឡើងកាលពីយប់ថ្ងៃអង្គារ ខែកុម្ភៈ ឆ្នាំ២០២២ ឧប្បត្តិហេតុនេះបាបលេបត្របាក់ផ្ទះជាច្រើនខ្នង នៅក្នុងក្រុង Dosquebradas នៃខេត្ត Risaralda កណ្តាលប្រទេសកូឡុំប៊ី។នេះបើតាមការចេញផ្សាយរដោយសារព័ត៌មានREUTERSចេះផ្សាយនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាមទីភ្នាក់ងារគ្រោះមហន្តរាយកូឡុំប៊ី( UNGRD) បានឱ្យដឹងថា ឧប្បត្តិហេតុនេះកើតឡើងដោយសា រតែភ្លៀងធ្លាក់ខ្លាំង ខណៈពេលនេះអាជ្ញាធរបានជម្លៀសផ្ទះរាប់សិបខ្នងដែលនៅក្បែរនោះ ស្របពេលទឹកទន្លេ Otun កំពុងជន់លិច។ការរអិលបាក់ដីគឺជារឿងធម្មតានៅក្នុងប្រទេសកូឡុំប៊ី ដោយសារផ្ទះសង់នៅជើងភ្នំ ដែលបង្កឱ្យមានហានិភ័យខ្ពស់ ជាពិសេសក្នុង រដូវ វស្សារបស់ប្រទេសនេះ។ 

គួររំលឹកថា កាលពី២ឆ្នាំមុន មនុស្សជាង ២៥០នាក់បានស្លាប់ នៅពេលដែលការបាក់ដីបានវាយប្រហារទីក្រុង Mocoa ក្នុងខេត្ត Putumayo ភាគខាងត្បូងប្រទេសនេះផងដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ