ភ្នំពេញ  ៖  សម្ដេច តេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី នៃ កម្ពុជា  មានប្រសាសន៍ថា  កម្ពុជាសូមអរគុណ  មិត្តចិន  ដែលបានបញ្ជូនវេជ្ជបណ្ឌិតជំនាញ  និងបរិក្ខារពេទ្យជាច្រើនមកជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង  កូវីដ-១៩។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់  សម្តេច តេជោ  ហ៊ុន  សែន  នៅរសៀល ថ្ងៃ ទី ៦  ខែ មេសា  ឆ្នាំ ២០២០ថា  "កម្ពុជា សូមអរគុណមិត្តចិន  ដែលបានបញ្ជូនវេជ្ជបណ្ឌិតជំនាញជាច្រើនរូប ព្រមទាំងសំភារៈនិងបរិក្ខារពេទ្យជាច្រើនមកជួយកម្ពុជា ក្នុងការប្រុទ្ធប្រឆាំងនឹងជំងឺឆ្ល ង  កូវីដ-១៩។ពិតណាស់គឺ ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក"។

សូមរំលឹកថា  ក្រសួងសុខាភិបាល រកឃេីញអ្នក  ផ្ទុកកូវីដ១៩ រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកដែលកំពុងព្យាបាល   នៅទូទាំងប្រទេស កម្ពុជា  សរុបមានចំនួន ១១៤នាក់ ខណៈអ្នកជាសះស្បើយសរុបកើនដល់៥៣នាក់៕

ដោយ   ៖ E C

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ