រដ្ឋបាលស្រុកទឹកផុស បានសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នតំបន់រមណីយដ្ឋានទេសចរណ៍ចំនួន៤ទីតាំងក្នុងស្រុក ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ នេះបើតាមយោងតាមការជូនដំណឹងនៅលើទំព័រគណនីហ្វេកបុករបស់រដ្ឋបាលស្រុកទឹកផុស នៅថ្ងៃទី១៩ ខែមេសានេះ។

រដ្ឋបាលស្រុកទឹកផុស បានបញ្ជាក់ថា ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល កម្ពុជាស្តីពីការត្រៀមបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩(Covid-19) ក្នុងសហគមន៍មូលដ្ឋាន និងយោងស្មារតីប្រជុំឯកភាពរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក គឺសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នតំបន់កម្សាន្តនានាក្នុងស្រុកទឹកផុសចំនួន៤ទីតាំងរួមមាន ទី១ រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល ទី២ រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ទី៣ រមណីយដ្ឋានទឹកធ្លាក់អន្លង់ស្វាយ និងទី៤ សួនផ្កាដីថ្មីក្រាំងស្គារត្បូង។

ជាមួយគ្នានោះ រដ្ឋបាលស្រុកទឹកផុស ក៏ផ្អាកកន្លែងដទៃទៀតដែលអាចប្រមូលផ្តុំមនុស្សច្រើនជាកត្តានាំឲ្យមានការឆ្លងនិងចម្លងជំងឺកូវីដ១៩ (Covid-19) ក្នុងសហគមន៍ផងដែរ។ ដោយឡែកការបើកដំណើរការឡើងវិញរដ្ឋបាលស្រុកទឹកផុសនឹងជូន ដំណឹងពេលក្រោយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ