តើស្ថាប័នអ្នកបានត្រៀមខ្លួនឬនៅសម្រាប់យុគ្គសម័យសេដ្ឋកិច្ច (Digital Economy) និងសង្គមឌីជីថល (Digital Society)?
នាយកដ្ឋានព័ត៌មានវិទ្យា៖ ដោយមើលឃើញអំពីសកលភាវូបនីយកម្មបច្ចេកវិទ្យា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងបង្កើតនូវយន្តការ និងយុទ្ធសាស្ត្រក្នុងការប្រែក្លាយកម្ពុជា ឲ្យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំ និងជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០ ដោយប្រើប្រាស់បច្ចេកវិទ្យា ជាចលករស្នូលក្នុងការបង្កើតប្រព័ន្ធអេកូសេដ្ឋកិច្ច និងសង្គមឌីជីថល។
ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រខាងលើ ស្ថាប័នជំនាញបានកំពុងបង្កើតនូវយន្តការដំណាលគ្នា ដើម្បីធ្វើឲ្យសម្រេចបាននូវផែនការស្នូលទាំងឡាយគាំទ្រដល់ការបង្កើតប្រព័ន្ធអេកូសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា តួយ៉ាង៖
១) ការបង្កើតគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល (Digital Economy & Society)
២) ការបង្កើតគោលនយោបាយរដ្ឋាភិបាលឌីជីថល និងសន្តិសុខឌីជីថល (Digital Government & Security)
៣) ការបង្កើតស្តង់ដារជាតិកម្ពុជា ស្តីពីយន្តការគ្រប់គ្រងសន្តិសុខព័ត៌មាន (CS ISO/IEC 27001:2021)
៤) ការបង្កើតច្បាប់ និងយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce Law & Strategy)
៥) ការបង្កើតអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអុីនធឺណិតជាតិ (National Internet Gateway - NIG)
៦) ការបង្កើតអនុក្រឹត្យស្តីពីហត្ថលេខាឌីជីថល (Digital Signature)
៧) ការបង្កើតគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យា (Technology Risk Management Guideline - TRMG)
៨) ការបង្កើតច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន (Cybercrime Law)
៩) ការបង្កើតច្បាប់ស្តីពីសន្តិសុខបច្ចេកវិទ្យា (Cybersecurity Law)
ក្រៅពីគោលនយោបាយ លិខិតបទដ្ឋាន គតិយុត្ត ខាងលើ និយតករមួយចំនួនក៏បាន ឬកំពុងបង្កើត សេចក្តីព្រាងគោលនយោបាយ ឬបទដ្ឋានផ្សេងៗ បន្ថែម ក្នុងការធានាបាននូវសុខដមនីយកម្មបច្ចេកវិទ្យា តម្លាភាព និងការរីកចម្រើនសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា។ និយតករដែលកំពុងមានសកម្មភាពគួរកត់សម្គាល់ រូមមាន៖
១) និយតករគ្រប់គ្រងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ
២) និយតករគ្រប់គ្រង់គ្រឹះស្ថានសេវាហិរញ្ញវត្ថុមិនមែនធនាគារ
៣) និយតករគ្រប់គ្រង់វិស័យទូរគមនាគមន៍
៤) និយតករគ្រប់គ្រង់គ្រឹះស្ថានសហគ្រាសធនតូចនិងមធ្យម។ល។
#digitaleconomy #digitalgoverment #digitalsecurity #digitalsociety #digitalinfrastructure #cybercrime #cybersecurity #ISMS #TRMG #ITDepartment #MoI