(ហាណូយ)៖ នៅយប់ថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលវៀតណាម បានរាយការណ៍ពីការរកឃើញករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ២៤១ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសបានកើនដល់ ៧,៨១៣ករណី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express

ក្នុងរយៈពេលដូចគ្នានេះ វៀតណាមក៏បានរកឃើញអ្នកស្លាប់ដោយសារកូវីដ១៩ ជំងឺម្នាក់ទៀតផងដែរ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះវៀតណាមមានករណីឆ្លង ៧,៨១៣ករណី ក្នុងនោះស្លាប់៤៩នាក់ និងជាសះស្បើយ ៣,០៨៥នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ