រីយ៉ាដ៖ ក្រសួងមហាផ្ទៃបាននិយាយនៅថ្ងៃសៅរ៍ ថាប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានផ្អាកជើងហោះហើរទៅកាន់ប្រទេសចំនួន ៣ រួមមានប្រទេសអារ៉ាប់រួម ដើម្បីការពារប្រឆាំងនឹងវីរុសកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១។
ការផ្លាស់ប្តូរនេះកើតឡើងក្នុងរយៈពេល ៧ សប្តាហ៍បន្ទាប់ពីព្រះរាជាណាចក្រដែលសម្បូរប្រេងបានអនុញ្ញាតឱ្យពលរដ្ឋចាក់វ៉ាក់សាំងការពារខ្លួនឱ្យធ្វើដំណើរទៅបរទេសបានយ៉ាងពេញលេញបន្ទាប់ពីមានការហាមឃាត់ការធ្វើដំណើរទៅបរទេសដែលមានរយៈពេលជាងមួយឆ្នាំ។
មន្ត្រីក្រសួងមហាផ្ទៃបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ SPA ថាការហោះហើរទៅនិងមកពីប្រទេសអារ៉ាប់រួម រួមនឹងប្រទេសអេត្យូពីនិងវៀតណាមនឹងត្រូវផ្អាកចាប់ពីថ្ងៃអាទិត្យស្អែកនេះ។
លើសពីទៅទៀត ពលរដ្ឋនិងប្រជាជនអារ៉ាប៊ីសាអ៊ូឌីតដែលវិលត្រឡប់មកពីប្រទេសទាំងនេះនឹងត្រូវតម្រូវឲ្យស្នាក់នៅដាច់ពីគេរយៈពេល ១៤ ថ្ងៃ។
គួរបញ្ជាក់ថា ពលរដ្ឋនឹងត្រូវហាមឃាត់“ មិនឱ្យធ្វើដំណើរដោយផ្ទាល់ឬដោយប្រយោលដោយគ្មានការអនុញ្ញាតជាមុនពីអាជ្ញាធរ” ។RT