បាងកក៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃអាទិត្យនេះ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន១៨នាក់ទៀត និង អ្នកឆ្លងថ្មីៗចំនួន២,៨០៤ករណី បាននាំឱ្យចំនួនអ្នកស្លាប់កើនដល់ ១,៤៤៩នាក់ និងអ្នកឆ្លងសរុបកើនដល់ ១៩៥,៩០៩នាក់ ចាប់តាំងពីឆ្លងរីករាលដាលជាសកល។  នេះបើយោងតាមសារព័ត៌មាន Bangkok Post

មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាព Covid-19 បាននិយាយថា ក្នុងចំណោមករណីសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន ២,៣៩៥ករណី ឆ្លងប្រជាជនទូទៅ និង៤០៩ករណីទៀតគឺជាករណីឆ្លងនៅក្នុងពន្ធនាគារ ។ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ