ប្រព័ន្ធការពាររាងកាយមានតួនាទីសំខាន់ខ្លាំងណាស់ជាពិសេសក្នុងការជួយទប់ទល់នឹងការវាយលុកពីពពួកមេរោគដែលអាចបង្កជំងឺផ្សេងៗ ហេតុដូចនេះ យើងគួរយកចិត្តទុកដាក់តាមដានពីស្ថានភាពនៃប្រព័ន្ធការពាររាងកាយជាប្រចាំដើម្បីអាចធ្វើការកែខៃបានទាន់ពេលវេលាក្នុងករណីមានបញ្ហាចុះខ្សោយ។
ខាងក្រោមជាសញ្ញា ៨យ៉ាងដែលច្រើនកើតមានក្នុងករណីប្រព័ន្ធការពាររាងកាយចុះខ្សោយ៖
1- ផ្តាសាយ ក្អក ឈឺបំពង់ក ញឹកញាប់
2- មានបញ្ហាពោះញឹកញាប់ (រាក ចុកមូល ទល់លាមក…)
3- ដំបៅ ឬរបួសមិនងាយជាសះស្បើយ
4- ឡើងពងបែកលើបបូរមាត់
5- អស់កម្លាំងជាប្រចាំ
6- ស្បែកឡើងមុន ឬកន្ទួលរោល ឬរមាស់ញឹកញាប់
7- ឆ្លងរោគញឹកញាប់ (ពិសេសជំងឺផ្លូវដង្ហើម ជំងឺគ្រុនពោះវៀន រលាកផ្លូវបង្ហូរនោម រោគផ្សិតនៅប្រដាប់បន្តពូជ...)
8- ឈឺសាច់ដុំ ឆ្អឹង សន្លាក់
ក្រៅពីរោគសញ្ញាខាងលើ ក៏អាចមានរោគសញ្ញាផ្សេងៗទៀតផងដែរដែលទាក់ទងនឹងការចុះខ្សោយ ឬភាពខុសប្រក្រតីនៃប្រព័ន្ធការពាររាងកាយ។ ក្នុងករណីសង្ស័យ ឬកើតមានរោគសញ្ញាណាមួយញឹកញាប់ ឬ កើតហើយកើតទៀត មិនងាយជា ឬរំខានដល់ការរស់នៅ សូមធ្វើការពិគ្រោះ និងពិនិត្យជាមួយនឹងគ្រូពេទ្យអោយបានត្រឹមត្រូវ។RT