ទីក្រុងហុងកុង ចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដល់កុមារដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ
3 ឆ្នាំ មុន
ហុងកុង៖ ហុងកុងនឹងអនុញ្ញាតឱ្យកុមារដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ ទទួលបានវ៉ាក់សាំងបង្ការកូវីដ១៩ របស់ក្រុមហ៊ុន BioNTech នៅពេលដែលខ្លួនព្យាយាមបង្កើនអត្រាចាក់វ៉ាក់សាំងនៅក្នុងទីក្រុង។នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១
មន្ត្រីរដ្ឋាភិបាលបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ថា ពួកគេនឹងផ្តល់វ៉ាក់សាំងដល់កុមារប្រមាណ ២៤០,០០០នាក់ ដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំនឹងចាប់ផ្តើមនៅថ្ងៃសុក្រដោយចូលរួមជាមួយប្រទេសដទៃទៀតដែលបានចាប់ផ្តើមចាក់វ៉ាក់សាំងដល់កុមារ។
គួរបញ្ជាក់ថា ទីក្រុងហុងកុងកំពុងជំរុញឱ្យប្រជាជន ៧.៥ លាននាក់របស់ខ្លួនទៅចាក់វ៉ាក់សាំង ។ ចាប់តាំងពីការចាក់វ៉ាក់សាំង បានចាប់ផ្តើមនៅចុងខែកុម្ភៈមានប្រជាជនជាង ១៥ ភាគរយបានទៅចាក់វ៉ាក់សាំង។RT