រាជធានីភ្នំពេញ៖ ធនាគារប្រ៊ីដ ដែលជាធនាគារពាណិជ្ជ ឈានមុខគេផ្តល់ជូនសេវាឥណទានគ្រប់ប្រភេទជូនដល់អតិថិជន និងសេវាបញ្ញើ ទទួលបានលិខិតសរសើរពីអគ្គនាយកដ្ឋានពន្ធដារ ស្តីពីការអនុលោមភាពសារពើពន្ធប្រភេទ“មាស” លិខិតសរសើរមួយនេះបានឆ្លុះបញ្ចំាងពីការការប្ដេជ្ញាចិត្តដ៏មោះមុតចំពោះការអនុលោមភាពសារពើពន្ធរបស់ធនាគារប្រ៊ីដ។

លោក រីឆាត លីវ ជាអគ្គនាយកប្រតិបត្តិរបស់ធនាគារ ប្រ៊ីដ បានមានប្រាសាសន៍ថា “ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា ប្រភេទពន្ធជាច្រើនត្រូវបានបង្កើតឡើងនៅកម្ពុជា ដូចជា ពន្ធលើប្រាក់បៀវត្ស និងពន្ធលើអចលនទ្រព្យ ជាដើម។ ហើយការបង់ពន្ធនេះទៀតសោតគឺជាកាតព្វកិច្ចរបស់យើងគ្រប់គ្នាក្នុងនាមជាសគ្រាសមួយក្នុងប្រទេសកម្ពុជា។ 

លោកបានបន្តទៀតថា ការទទួលបានមេដាយ មាស លើកនេះ គឺជាចាប់ផ្តើម និងជាគំរូដ៏ល្អសម្រាប់ស្ថាប័នផ្សេងៗ ក្នុងការក្លាយខ្លួនទៅជាធនាគារ ដែលគោរពនិងអនុវត្តទៅតាមច្បាប់បានយ៉ាងខ្ជាប់ខ្ជួន។ ជាការពិតណាស់ការបង់ពន្ធ វាគឺជាការចូលរួមចំណែកដែលមិនអាចខ្វះបានពីវិស័យឯកជនដែលជាដៃគូដ៏សំខាន់របស់រដ្ឋនិងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និងការរីកលូតលាស់នៃសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា  ហើយនេះក៏បង្ហាញពីការបន្តប្តេជ្ញាចិត្ត និងតម្លាភាពរបស់ធនាគារក្នុងអភិបាលកិច្ចសារពើពន្ធដ៏ល្អរបស់ខ្លួនតាមរយៈការបំពេញកាតព្វកិច្ចជូនរដ្ឋ។ 

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារប្រ៊ីដបានឱ្យដឹងថា ប័ណ្ណសរសើរនេះមានបីប្រភេទផ្សេងគ្នា គឺ ប្រភេទប័ណ្ណមាស ទឹកប្រាក់ និងសំរិទ្ធ ។ សម្រាប់  ប័ណ្ណមាស គឺជាប័ណ្ណ លេខ១សម្រាប់សហគ្រាសដែលបានអនុលោមទៅតាមសារពើពន្ធបានយ៉ាងល្អត្រឹមត្រូវក្នុងការបំពេញកាតព្វកិច្ចជូនរដ្ឋ ដើម្បីទទួលបានប័ណ្ណមួយនេះសហគ្រាសនីមួយៗត្រូវមានឯកសារគ្រប់គ្រាន់ដែលតម្រូវទៅតាមពន្ធដា ដោយឯកសារទំាងអស់នោះរួមមាន ប័ណ្ណពន្ធប៉ាតង់ ក្រដាក់បង្ហាញពីបច្ចុប្បន្នភាពនៃការបង់ពន្ធ និងមានការរក្សាទុកនៅព័ត៌មានគណនេយ្យគ្រប់ប្រភេទ។

ធនាគារពាណិជ្ជ ប្រ៊ីដ ម.ក គឺជាធនាគារក្នុងស្រុកបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងឆ្នាំ២០១៤ ដែលជាបុត្រសម្ព័នរបស់ក្រុមហ៊ុន  វើលដ៏ប្រ៊ីដគ្រុប។ ធនាគារប្រ៊ីដ មានផ្តល់ជូននូវសេវាកម្មជាច្រើន រួមមានទំាងឥណទានទិញផ្ទះ ទិរថយន្ត កម្ចីបុគ្គល កម្ចីអាជីវកម្ម ក៏ដូចជា ផ្តល់ជូននៃសេវាបញ្ញើ បញ្ញើសន្សំ បញ្ញើឆ្លាតវៃ បញ្ញើសន្សំមានកាលកំណត់ បញ្ញើឈ្លាសវៃ សេវាផ្ទេរប្រាក់ សេវាធនាគារឌីជីថល។ល។

ធនាគារ ប្រ៊ីដគឺជាធនាគារពាណិជ្ជក្នុងស្រុកដែលមានចក្ខុវិស័យក្នុងការ ក្លាយជាដៃគូហិរញ្ញវត្ថុ ដែលលោកអ្នកពេញចិត្តក្នុងថ្ងៃនេះនិងនាពេលអនាគត ប្តេជ្ញាផ្តល់ជូនសេវាហិរញ្ញវត្ថុដែលអ្នកអាចជឿទុកចិត្តបាន តាមរយៈស្តង់ដារសេវាកម្មសកល ធ្វើឲ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួល និងសុវត្ថិភាព។

សម្រាប់ព័ត៌មានបន្ថែសូមចូលមកកាន់គេហទំព័រ http://www.bridgebank.com.kh

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ