(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៣៦នាក់ ដែលទើបរកឃើញថ្មី។
រដ្ឋបាលខេត្តព្រៃវែង បានបញ្ជាក់ថា អ្នកកើតជំងឺកូវីដ១៩ ដែលទើបរកឃើញថ្មីនេះ មាននៅក្រុងព្រៃវែង, ស្រុកពារាំង, ស្រុកបាភ្នំ, ស្រុកព្រះស្ដេច, ស្រុកពាមជរ, ស្រុកស្វាយអន្ទរ, ស្រុកពោធិ៍រៀង និងស្រុកពារាំង។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្ដព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦៤៩នាក់ បានព្យាបាលជាសះស្បើយចំនួន២៥៣នាក់, កំពុងសម្រាកព្យាបាលចំនួន៣៨៩នាក់ និងស្លាប់៧នាក់៕ RT