ថៃបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន២,៦៦២ករណី និងស្លាប់ចំនួន២៨នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ
3 ឆ្នាំ មុន
ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២,៦៦២ករណី ដែលនាំអោយករណីឆ្លងសរុបកើនឡើងដល់១៨២,១៤៨ករណី។ នេះបើយោងតាមប្រភព Bangkok Post
ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរសុខាភិបាលថៃបានរាយការណ៍ពីតួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ថ្មីៗចំនួន២៨នាក់បន្ថែមទៀតផងដែរ ធ្វើអោយចំនួនអ្នកស្លាប់សរុបកើនឡើងដល់១,២០៣នាក់ ។
បើតាមមជ្ឈមណ្ឌលតាមដានស្ថានភាពកូវីដ១៩របស់ថៃ (CCSA) ក្នុងចំណោមករណីឆ្លងសរុបដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មានចំនួន២,១២៨ករណីគឺជាប្រជាជនទូទៅ និង៥៣៤ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ ៕ RT