ថ្ងៃព្រហស្បតិ៍នេះ ថៃបន្តរកឃើញអ្នកស្លាប់ដោយសារកូវីដ១៩ ចំនួន៣៩នាក់ និងអ្នកឆ្លងថ្មីៗចំនួន ៣,៨៨៦ករណីបន្ថែមទៀត
3 ឆ្នាំ មុន
បាងកក៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៣៩នាក់ទៀត និង អ្នកឆ្លងថ្មីៗចំនួន៣,៨៨៦ករណីផងដែរ ដែលនាំអោយករណីឆ្លងសរុបកើនឡើងដល់១៦៩,៣៤៨ករណី ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post
ក្នុងចំណោមករណីសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន ២,៦៥៦ករណី ឆ្លងប្រជាជនទូទៅ និង១,២៣០ ករណីទៀតគឺជាករណីឆ្លងនៅក្នុងពន្ធនាគារ ។ ជាមួយគ្នានោះ អ្នកជំងឺចំនួន ៣,៦២៦ នាក់ បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យ ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃទី០១ ខែមេសាមក ជាពេលដែលផ្ទុះរលកទី៣នៃវីរុសកូវីដ១៩នោះ ប្រទេសថៃបានកត់ត្រាអ្នកឆ្លងថ្មីៗរហូតដល់ ១៦៩,៣៤៨ករណី ជាមួយនឹងអ្នកជាសះស្បើយឡើងវិញ ៩០,៧៧៨ នាក់ ៕ RT