គូឡាឡាំពួ៖ នៅថ្ងៃអង្គារនេះប្រទេសម៉ាឡេស៊ី បានរាយការណ៍ថាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១១,០៧៩ ករណី ដែលជាការកើនឡើងយ៉ាងខ្លាំង ហេីយក៏ជាលើកទីមួយដែរ ដែលករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសបានកេីនដល់ជាង ១១,០០០ ករណី។
ជាងពាក់កណ្តាលនៃករណីឆ្លងថ្មីនេះ គឺកេីតមាននៅរដ្ឋ Selangor មាន៥,២៦៣នាក់ ទីក្រុងគូឡាឡាំពួ និង១,៥២១ នាក់ និងក្នុងទីក្រុងផ្សេងៗទៀត។
យ៉ាងណាមិញ ក្រសួងសុខាភិបាលក៏បានប្រកាសថាមានអ្នកស្លាប់ចំនួន ១២៥ នាក់បន្ថែមទៀតដែលមានអាយុពី ២៧ ទៅ ៨៦ ឆ្នាំ ដោយចំនួនអ្នកស្លាប់សរុបកើនដល់ ៦,៣៨៥ នាក់។RT