(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥០នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយ ៣៣នាក់ផងដែរ ក្នុងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។
មូលដ្ឋានដែលរកឃើញអ្នកឆ្លងកូវីដនោះ រួមមាន៖ ក្រុងកំពង់ចាម ២នាក់, ស្រុកព្រៃឈរ ១៧នាក់, ស្រុកចំការលើ ១១នាក់, ស្រុកកងមាស ៦នាក់, ស្រុកជើងព្រៃ ៦នាក់, ស្រុកស្រីសន្ធរ ១នាក់, ស្រុកបាធាយ ៥នាក់ ព្រមទាំងមកពីខេត្តត្បូងឃ្មុំ ១នាក់ និងមកពីខេត្តកណ្ដាល ១នាក់។