ថៃ ប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៥,៥៣៣ នាក់ និងស្លាប់៥៧ នាក់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ
3 ឆ្នាំ មុន
បាងកក៖ អាជ្ញាធរសុខាភិបាលថៃបានប្រកាស នាថ្ងៃទី០១ កក្កដា ២០២១នេះថា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងប្រទេសចំនួន ៥៧នាក់បន្ថែមទៀត ខណៈឆ្លងថ្មីមាន ៥,៥៣៣ ករណីទៀត។ នេះបើយោងតាមសារព័ត៌មាន Bamgkok Post នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២១
មជ្ឈមណ្ឌលគ្រប់គ្រង់ស្ថានភាពកូវីដ១៩បានឲ្យដឹងថា ក្នុងចំណោមឆ្លងថ្មីៗ ៥,៥៣៣នាក់ នេះ មានចំនួន ៥,៤៨៩ ករណី ឆ្លងប្រជាជនជាទូទៅ និង៤៤ នាក់ ឆ្លងក្នុងពន្ធនាគារផងដែរ៕ ដោយឡែក ក្នុងរយៈពេល ២៤ ម៉ោងអ្នកជម្ងឺ Covid-19 ចំនួន ៣,២២៣ នាក់ បានជាសះស្បើយហើយត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី ០១ ខែមេសា នៅពេលរលកទី៣ នៃ Covid-19 បានចាប់ផ្តើមមានអ្នកឆ្លងជម្ងឺចំនួន ២៣៥,៩៧១នាក់ ក្នុងនោះ ១៨៣,២៧៦ នាក់បានជាសះស្បើយ។RT