អាមេរិក៖ សហប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃក្រុមហ៊ុន Facebook លោក Michael McConnell បញ្ជាក់ថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពិតជាបានលើកទឹកចិត្តក្រុមកុបករគាំទ្ររូបលោក អោយសម្រុកចូលវាយប្រហារវិមានសភាកាលពីថ្ងៃទី០៦ ខែមករាប្រាកដមែន ដែលនេះ ជាទង្វើស័ក្តិសមនឹងជាប់បម្រាម ។ នេះបើយោងតាមប្រភព CNA

ការអះអាងបែបនេះរបស់លោក Michael McConnell បានកើតមានឡើងបន្ទាប់ពីកាលពីសប្ដាហ៍មុន ក្រុមហ៊ុន Facebook បានសម្រេចចិត្តបន្តបិទគណនីរបស់លោក ដូណាល់ ត្រាំ ដោយមិនបញ្ជាក់ពីកាលកំណត់ ខណៈក្រុមហ៊ុន Twitter សម្រេចព្យួរគណនីរបស់លោក ត្រាំ ជាអចិន្ត្រៃយ៍ផងដែរ ពីព្រោះព្រួយបារម្ភថ លោក ត្រាំ នឹងបន្តញុះញង់អោយមានការប្រព្រឹត្តអំពើហិង្សានៅពេលអនាគត ។

លោក McConnell បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News នៅថ្ងៃអាទិត្យម្សិលមិញថា លោក ដូណាល់ ត្រាំ ត្រូវតែទទួលខុសត្រូវចំពោះទង្វើដែលខ្លួនបានប្រព្រឹត្ត ប៉ុន្តែជាមួយគ្នានេះ លោក McConnell ក៏បានទទួលស្គាល់ដែរថា គោលការណ៍ច្បាប់មួយចំនួនរបស់ Facebook កំពុងស្ថិតនៅក្នុងភាពច្របូកច្របល់ និងចាំបាច់ត្រូវដោះស្រាយ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ