ញូដេលី៖ រដ្ឋាភិបាលឥណ្ឌាបានច្រានចោលរបាយការណ៍អាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ២២ កក្កដា ការសិក្សាថ្មីៗបានបង្ហាញថាមនុស្សរាប់លាននាក់បានស្លាប់នៅក្នុងប្រទេសដោយសារជំងឺកូវីដ១៩ ច្រើនដងនៃចំនួនអ្នកស្លាប់ផ្លូវការជិត ៤២០,០០០ នាក់។ នេះបើតាមសេចក្ដីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២៣ កក្កដា ២០២១៕
កាលពីថ្ងៃអង្គារការសិក្សារបស់ក្រុមស្រាវជ្រាវអាមេរិកមជ្ឈមណ្ឌលអភិវឌ្ឍន៍សកល (USCGD) បានលើកឡើងថាមានមនុស្ស ៣,៤ លាននាក់ដល់ ៤,៧ លាននាក់បានស្លាប់នៅក្នុងប្រទេសឥណ្ឌាចន្លោះពី ៨ ទៅ ១១ ដងនៃចំនួនផ្លូវការ។
ការសិក្សានេះគឺជាការធ្វើឱ្យមានការសង្ស័យចុងក្រោយលើចំនួនផ្លូវការរបស់ប្រទេសឥណ្ឌាដែលចង្អុលបង្ហាញការរក្សាកំណត់ត្រាមិនបានល្អនិងអត្រាមរណភាពក្នុងមួយលាននាក់គឺប្រហែលពាក់កណ្តាលនៃអត្រាមធ្យមពិភពលោក។
គួរបញ្ជាក់ថា បើគិតតែទៅលើចំនួនមនុស្សស្លាប់ ដោយសារតែជំងឺ COVID-19 នោះ ប្រទេសឥណ្ឌាស្ថិតនៅលេខ ៣ លើពិភពលោក ដោយមានចំនួនអ្នកស្លាប់ជាង ៤១៩,០០០នាក់, ប្រេស៊ីលស្ថិតនៅលេខ ២ មានចំនួនអ្នកស្លាប់ ៥៤៥,០០០នាក់ និងសហរដ្ឋអាមេរិកស្ថិតនៅលេខ ១ មានចំនួនអ្នកស្លាប់ជាង ៦១០,០០០នាក់។RT