ឡាវ៖ រដ្ឋាភិបាលឡាវបានប្រកាស កាលពីថ្ងៃទី ៤ខែកក្កដាថា នឹងពន្យារពេលវិធានការបិទខ្ទប់ ទប់ស្កាត់ជំងឺកូវីដ១៩ ២សប្តាហ៍ទៀត ពោលគឺរហូតដល់ថ្ងៃទី ១៩ ខែកក្កដា។

គណៈកម្មាការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩នៃប្រទេសឡាវ បានឲ្យដឹងថា ដោយសារនៅប្រទេសជិតខាងបានលេចចេញរលកថ្មី ជាពិសេសការរីករាលដាលនៃវីរុសបំប្លែងថ្មីដែលមានល្បឿនឆ្លងយ៉ាងឆាប់រហ័ស ដូច្នេះ រដ្ឋាភិបាលឡាវបានសម្រេចចិត្តបន្តអនុវត្តអនុក្រឹត្យរបស់នាយករដ្ឋមន្រ្តីស្តីពីការគ្រប់គ្រងជំងឺឆ្លង ដើម្បីធ្វើឱ្យស្ថាប័នពាក់ព័ន្ធអាចឆ្លើយតបដោយទាន់ពេលវេលាចំពោះករណីជំងឺឆ្លង។

គួរបញ្ជាក់ថា នាថ្ងៃទី៥ កក្កដានេះ ឡាវបានប្រកាសពីការរកឃើញវិជ្ជមានកូវីដ ចំនួន៥៦ករណីទៀត នាំឲ្យការឆ្លងសរុបកើនដល់២៣០០នាក់ហើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ