បាងកក៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារនេះបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១៤,១៥០ករណី និងស្លាប់១១៨នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន Bangkok Post នៅថ្ងៃទី២៧ កក្កដា ២០២១៕
នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១៣,៩០៥ករណីជាប្រជាជនទូទៅ និង ២៤៥ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ហើយនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏អ្នកជំងឺកូវីដ១៩ចំនួន៩,១៦៨នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យ ។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៤៩៧,៩៦៥ករណី ក្នុងនោះមានអ្នកជំងឺ៣២៣,២១៧នាក់បានជាសះស្បើយឡើងវិញ ៕ RT