អន្តរជាតិ៖ សហរដ្ឋអាមេរិក កាណាដា និងអឺរ៉ុប កំពុងព្រួតដៃគ្នាដាក់ចេញបម្រាមមិនឱ្យប្រជាជនខ្លួន ប្រើបណ្តាញសង្គម Tiktok របស់ចិន ដោយបានលើកហេតុផលថា ទប់ស្កាត់ការគំរាមកំហែងដល់សន្តិសុខជាតិ និងសុវត្ថិភាពទិន្នន័យរបស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AS នៅថ្ងៃទី១៣ មីនា ២០២៣។

កាលពីដើមខែមីនានេះ លោក ចូ បៃឌិន បានទុកពេលឱ្យភ្នាក់ងារសហព័ន្ធ រយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទី២៨កុម្ភៈ ដើម្បីធានាថា គ្មានកម្មវិធី TikTok នៅលើឧបករណ៍របស់ភ្នាក់ងារសហព័ន្ធណាមួយឡើយ។ វិធានការនេះ គឺដើម្បីធានាសន្តិសុខនូវហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ខ្លួន ព្រមទាំងការការពារសុវត្ថិភាព និងឯកជនភាពរបស់ប្រជាជនអាមេរិក។

ដោយឡែកកាណាដា ក៏បានចាត់វិធានការដូចគ្នាផងដែរពោលគឺបានហាមឃាត់នូវការដំឡើងAppTikTokនៅក្នុងឧបករណ៍របស់រដ្ឋាភិបាលទាំងអស់ចាប់ពីថ្ងៃទី១ខែមីនានេះតទៅ។

រីឯសភាអឺរ៉ុបឯណោះវិញបានហាមឃាត់មិនឱ្យមានTikTokនៅលើទូរសព្ទរបស់មន្រ្តីខ្លួនឡើយចាប់ពីថ្ងៃទី២០ខែមីនាតទៅដែលជាការដើរតាមគន្លងផ្លូវរបស់គណៈកម្មការអឺរ៉ុបនិងក្រុមប្រឹក្សាអឺរ៉ុប។វិធានការនេះដោយសារបារម្ភថារដ្ឋាភិបាលចិនអាចនឹងប្រមូលទិន្នន័យអ្នកប្រើប្រាស់តាមរយៈAppដែលជារបស់ក្រុមហ៊ុនByteDanceនេះខណៈពលរដ្ឋEUដែលប្រើAppនេះមានដល់១២៥លាននាក់ឯណោះ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ