(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ បានបង្ហោះរូបភាពមួយសន្លឹក ដោយបន្ថែមខ្លឹមសារប្រកាសស្វែងរកអ្នកដែលអាចដឹងអំពីប្រវត្តិ នៃរូបភាពមួយសន្លឹកខាងលើ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារយ៉ាងដូច្នេះថា៖ «ប៉ុន្មានថ្ងៃមកនេះ ខ្ញុំទទួលបានរូបថតរបស់ខ្ញុំមួយសន្លឹក តែខ្ញុំមិនច្បាស់ថារូបថតនេះថតនៅឯណា និង ក្នុងឆ្នាំណា? ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ខ្ញុំធ្វើដំណើរទៅតាមមូលដ្ឋានជាច្រើន តែខ្ញុំបែរជាមិនដែលបានឃើញរូបថតមួយសន្លឹកនេះទៅវិញ»។

សម្តេចសំណូមពរ ដល់បងប្អូនដែលបានថតរូបនេះឬបានដឹងអំពីរូបថតនេះ  សូមជួយប្រាប់សម្តេចតាមរយៈចូលមករ៉ាយរ៉ាប់ក្នុងហ្វេសប៊ុកនេះតែម្តង។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ