ក្លិប Inter Milan លើកពាន Serie A 2020-2021 លើកដំបូងរយៈពេល ១១ ឆ្នាំ ស្របពេល Ajax លើកពាន Eredivisie លើកទី ៣៥ និង Zenit លើកពាន Russian Premier League ៣ឆ្នាំជាប់គ្នា
3 ឆ្នាំ មុន
អឺរ៉ុប៖ ៖ ក្រុម Inter Milan នៅពេលនេះបានឈ្នះពានរង្វាន់លីគកំពូលអីតាលី Serie A 2020-2021 ជាផ្លូវការហើយគិតត្រឹមសប្តាហ៍ទី៣៤ ក្រោយយឈ្នះក្រុម Crotone ២-០ ដោយបានបញ្ចប់ការកាន់កំណត់ត្រា ១១រដូវកាលជាប់គ្នារបស់ក្រុមសេះបង្កង់ Juventus ដែលលីគនៅសល់ ៤ប្រកួតត្រូវបញ្ចប់ជាផ្លូវការ។
ដោយឡែក Ajax លើកពាន Eredivisie លើកទី ៣៥ ក្រោយឈ្នះ Emmen 4-0 និងដាច់ពិន្ទុ PSV ដល់ ១៤ ពិន្ទុ ខណៈ សល់ការប្រកួត ៣ លើក។
ស្របពេល Zenit លើកពាន Russian Premier League ៣ឆ្នាំជាប់គ្នា ក្រោយឈ្នះគូប្រជែង Loko Moscow 6-1យប់មិញ។