ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការហាត់ប្រាណគឺជាវិធីដ៏ល្អ សម្រាប់មនុស្សគ្រប់រូប ដែលអាចហាត់បាន រាប់ទាំងអ្នកមានវិជ្ជមានកូវីដ-១៩ ដែលមិនធ្ងន់ធ្ងរ និងអ្នកកំពុង ធ្វើចត្តាឡីស័ក។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា «ហាត់ប្រាណគឺជាវិធីដ៏ល្អ សម្រាប់មនុស្សគ្រប់រូប ដែលអាចហាត់បាន រាប់ទាំងអ្នកមានវិជ្ជមានកូវីដ-១៩ ដែលមិនធ្ងន់ធ្ងរ និងអ្នកកំពុង ធ្វើចត្តាឡីស័ក ។ របៀបហាត់ខុសៗគ្នា ទៅតាមចំណូលចិត្ត តាមវ័យ តាមលទ្ធភាព ដែលអាចធ្វើបានដែម្បីរក្សា សុខភាព»។ 

សម្ដេច បន្តថា «តាំងពីកូវីដ-១៩រាតត្បាតខ្លាំង ខ្ញុំបានជ្រើសរើសយកការ ធាក់កង់ជាប្រចាំ មួយថ្ងៃ៦០នាទី-៩០នាទី និងច្រើនបំផុត១២០នាទី ទៅតាមទម្ងន់មុនពេលហាត់ ។ ខ្ញុំរក្សាទម្ងន់៧៦, ៧៧, ៧៨ ដែលកាលពី៥ខែមុនឡើងដល់ ៨៧ស្ទើរតែរកខោស្លៀក លែងបាន»។ 

សម្ដេច បន្ថែមថា «ថ្ងៃនេះខ្ញុំស្លៀកខោខ្លី ជិះកង់ហាត់ប្រាណប្លែក ពីលើកមុនដែលស្លៀកខោវែង ។ និយាយតិចៗកុំឲ្យប្រពន្ធខ្ញុំលឺ គាត់ប្រាប់ខ្ញុំថា (បើទៅហាត់ប្រាណត្រូវស្លៀកវែងកុំស្លៀកខោខ្លី) ។ខ្ញុំមិនដឹងថាតើគាត់ខ្លាចខ្ញុំត្រូវក្តៅខ្មៅ? ឬគាត់ខ្លាចមនុស្ស ផ្សេងឃើញជើងខ្ញុំក្រៅពីគាត់? (សូមទោសនិយាយលេងទេកុំប្រកាន់)»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ