គូឡាឡាំពួ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ម៉ាឡេស៊ីរកឃើញករណីវិជ្ជមាននៃជំងឺកូវីដ-១៩ថ្មីឡើងដល់ ១៣,២១៥ករណី ។ ភាគច្រើននៃអ្នកជំងឺកូវីដ-១៩នៅម៉ាឡេស៊ីស្ថិតនៅរដ្ឋ Selangor និងទីក្រុងកូឡាឡាំពួរ។
មន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាលម៉ាឡេស៊ីលោក Noor Hisham Abdullah បានលើកឡើងថា ការរកឃើញដល់ ១ម៉ឺនករណីក្នុងមួយថ្ងៃបែបនេះ ក៏ព្រោះតែមានកំណើនក្នុងការធ្វើតេស្ត។
គួរបញ្ជាក់ថា មានអ្នកស្លាប់ចំនួន១១០ នាក់ទៀតដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៦,៦១៣ នាក់។RT