បាងកក៖ អាជ្ញាធរសុខាភិបាលថៃបានប្រកាស នៅព្រឹកថ្ងៃពុធ ទី២១ កក្កដា ២០២១ នេះថា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងប្រទេសចំនួន ១០៨នាក់បន្ថែមទៀត ខណៈឆ្លងថ្មីមាន ១៣,០០២ករណីទៀត។ នេះបើយោងតាមសារព័ត៌មាន Bamgkok Post នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១។

មជ្ឈមណ្ឌលគ្រប់គ្រង់ស្ថានភាពកូវីដ១៩បានឲ្យដឹងថា ក្នុងចំណោមឆ្លងថ្មីៗ ១៣,០០២ករណីនេះ មានចំនួន ១១,៩៥៣ករណី ឆ្លងប្រជាជនជាទូទៅ និង ១,០៤៩នាក់ ឆ្លងក្នុងពន្ធនាគារផងដែរ ។ ក្នុងនោះរយៈពេល២៤ម៉ោងក៍មានអ្នកជាសះស្បើយ ៨,២៤៨នាក់។

ចាប់តាំងពីថ្ងៃទី ០១ ខែមេសានៅពេលរលកទី ៣ នៃ Covid-19 បានចាប់ផ្តើមមានអ្នកជំងឺឆ្លង ៤១០,៦១៤ករណី នឹងជាសះស្បើយសរុប ២៧៧,០៣០នាក់។ 

គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៤៣៩,៤៧៧ករណី ខណៈអ្នកជាសះស្បើយ ៣០៤,៤៥៦ករណី ។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ