បាងកក៖ អាជ្ញាធរសុខាភិបាលថៃបានប្រកាស នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ កក្កដា ២០២១ នេះថា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងប្រទេសចំនួន៨៧នាក់បន្ថែមទៀត ខណៈឆ្លងថ្មីមាន ១៣,៦៥៥ករណីទៀត។ នេះបើយោងតាមសារព័ត៌មាន Bamgkok Post នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១។
មជ្ឈមណ្ឌលគ្រប់គ្រង់ស្ថានភាពកូវីដ១៩បានឲ្យដឹងថា ក្នុងចំណោមឆ្លងថ្មីៗ ១៣,៦៥៥ករណីនេះ មានចំនួន ១៣,១១០ករណី ឆ្លងប្រជាជនជាទូទៅ និង ៥៤៥នាក់ ឆ្លងក្នុងពន្ធនាគារផងដែរ ។ ក្នុងនោះរយៈពេល២៤ម៉ោងក៍មានអ្នកជាសះស្បើយ ៧,៩២១នាក់។
ចាប់តាំងពីថ្ងៃទី ០១ ខែមេសានៅពេលរលកទី ៣ នៃ Covid-19 បានចាប់ផ្តើមមានអ្នកជំងឺឆ្លង ៤២៤,២៦៩ករណី នឹងជាសះស្បើយសរុប ២៨៤,៩៥នាក់។
គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៤៥៣,១៣២ករណី ខណៈអ្នកជាសះស្បើយ ៣១២,៣៧៧ករណី និងមានអ្នកស្លាប់សរុប៣,៦៩៧នាក់។RT