(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញ និងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន២៧នាក់បន្ថែមទៀត ដែលក្នុងនោះសុុទ្ធតែអ្នកពាក់ព័ន្ធជាមួុយកម្មករ កម្មការិនីរោងចក្រ។
អ្នកដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ ទាំង២៧នាក់នេះ មាននៅស្រុកព្រៃឈរ ចំនួន៣នាក់, ស្រុកចំការលើចំនួន១នាក់, ស្រុកជើងព្រៃចំនួន៨នាក់, ស្រុកស្រីសន្ធរចំនួន៦នាក់, ស្រុកស្ទឹងត្រង់ ចំនួន២នាក់, ស្រុកកំពង់សៀមចំនួន៦នាក់ និងមកពីខេត្តត្បូងឃ្មុំចំនួន១នាក់។