បាងកក៖ នៅថ្ងៃទី១៦ កក្កដា ២០២១នេះ ក្រសួងសុខាភិបាលថៃបានប្រកាសថា ប្រទេសនេះមានការឆ្លងជំងឺកូវីដ១៩ ចំនួន៩៦៩២នាក់ទៀតបន្ថែមទៀត និងស្លាប់មនុស្សព្រោះជំងឺមួយនេះ ៦៧នាក់បន្ថែមទៀតដែរ ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ។ នេះបើយោងតាមប្រភព Bangkok Post
ក្រសួងថា ក្នុងចំណោមឆ្លងថ្មីទាំងជិត១ម៉ឺននាក់នេះ ក៏មានឆ្លងក្នុងពន្ធនាគារ៦១៥នាក់ផងដែរ។ ២៤ម៉ោងចុងក្រោយមកនេះ ក៏មានជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន៥៧៣០នាក់ ហើយត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យហើយដែរ។
គិតត្រឹមព្រឹកថ្ងៃទី១៦ កក្កដា ថៃមានឆ្លងកូវីដ១៩ សរុបចំនួន៣៨១៩០៧នាក់ ជាសះស្បើយវិញ ២៧១៨៥៧ករណីហើយ និងស្លាប់សរុបកើនដល់ ៣០៩៩នាក់ ចាប់តាំងពីថៃមានវីរុសនេះដំបូង កាលពីដើមឆ្នាំ២០២០មក៕