ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុន Solar GPS បានទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់ៗគ្នា ដើម្បីជាទំនុកចិត្តជូនអតិថិជន
ភ្នំពេញ ៖ ក្រុមការងារក្រុមហ៊ុន សូឡា អេន ជីភីអេស (SolarGPS) ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីរាជរដ្ឋាភិបាលគ្រប់ៗគ្នា ដើម្បីជាទំនុកចិត្តជូនអតិថិជន ដែលប្រើប្រាស់សេវាកម្មពីក្រុមហ៊ុន។
អ្នកតំណាង ក្រុមការងារក្រុមហ៊ុន សូឡា អេន ជីភីអេស បានថ្លែងប្រាប់ក្រុមការងារ NP News នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ថា «ទោះបីយើងខ្ញុំ បានទទួលវ៉ាក់សាំងទាំងអស់គ្នា តែយើងនៅបន្តចូលរួមប្រយុទ្ធប្រឆាំង និងការពារខ្លួន តាមវិធានការរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួនបំផុត»។
អ្នកតំណាង ក៏បានបន្ដទៀតថា បុគ្គលិកផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុន មានបទពិសោធន៍ការងារយូរឆ្នាំលើការតំឡើងឧបករណ៍GPS និងកាម៉េរ៉ាថតសកម្មភាពដែលបំពាក់ក្នុងរថយន្ត ហើយការទទួលបានវ៉ាក់សាំងពីរាជរដ្ឋាភិបាលនេះគេគ្រប់បុគ្គលិក គ្រប់ផ្នែកទាំងអស់ ដែលមានបុគ្គលិកបម្រើអតិថិជនរង់ចាំឆ្លើយតប នូវបញ្ហាបច្ចេកទេស និងដោះស្រាយជូនអតិថិជនផងដែរ ។
សូមរំលឹកផងដែរថា ការតម្លើងឧបករណ៍ GPS ក្នុងរថយន្តជាទីស្រលាញ់របស់លោកអ្នកគឺមានអត្ថប្រយោជន៍ជាច្រើន និងគ្រប់២៥ រាជធានី-ខេត្ត ,អាចឆែកមើល ក្នុងទូរស័ព្ទដៃ ឫតាមរយ:កុំព្យូទ័រក៏បាន ជាដើម ។
សម្រាប់ព័ត៌មានលំអិតពីសេវាកម្ម និងបច្ចេកទេសផ្សេងៗ សូមទំនាក់ទំនង ភ្នាក់ងារបម្រើសេវាកម្មអតិថិជនតាមរយៈលេខទូរស័ព្ទ 023 96 68 68 , 069 33 99 67, 069 33 99 68៕