បាងកក៖ អាជ្ញាធរសុខាភិបាលថៃបានប្រកាស នៅព្រឹកថ្ងៃពុធ ទី១៤ កក្កដា ២០២១ នេះថា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងប្រទេសចំនួន ៨៧នាក់បន្ថែមទៀត ខណៈឆ្លងថ្មីមាន ៩,៣១៧ករណីទៀត។ នេះបើយោងតាមសារព័ត៌មាន Bamgkok Post នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២១។
មជ្ឈមណ្ឌលគ្រប់គ្រង់ស្ថានភាពកូវីដ១៩បានឲ្យដឹងថា ក្នុងចំណោមឆ្លងថ្មីៗ ៩,៣១៧ករណីនេះ មានចំនួន ៩,១៨៨ករណី ឆ្លងប្រជាជនជាទូទៅ និង ១២៩នាក់ ឆ្លងក្នុងពន្ធនាគារផងដែរ ។RT