ថៃបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន ៣,៣៥៥ ករណី និងស្លាប់ចំនួន ១៧ នាក់បន្ថែមទៀត នៅក្នុងរបាយការណ៍ថ្ងៃច័ន្ទនេះ
3 ឆ្នាំ មុន
បាងកក៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃច័ន្ទនេះ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន១៧នាក់ទៀត និង អ្នកឆ្លងថ្មីៗចំនួន៣,៣៥៥ ករណី បាននាំឱ្យចំនួនអ្នកស្លាប់កើនដល់ ១,៤៦៦នាក់ និងអ្នកឆ្លងសរុបកើនដល់ ១៩៩,២៦៤នាក់ ចាប់តាំងពីឆ្លងរីករាលដាលជាសកល។ នេះបើយោងតាមសារព័ត៌មាន Bangkok Post
មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាព Covid-19 បាននិយាយថា ក្នុងចំណោមករណីសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន ២,៥៧១ករណី ឆ្លងប្រជាជនទូទៅ និង៧៨៤ ករណីទៀតគឺជាករណីឆ្លងនៅក្នុងពន្ធនាគារ ។ RT