បាងកក៖ ក្រសួងសុខាភិបាលថៃបានប្រកាស កាលពីម្សិលមិញថា ការចាក់វ៉ាក់សាំងចិន Sinovac គ្រប់ពីរដូស នឹងអាចជួយឲ្យមនុស្សមានសមត្ថភាពទប់ទល់ការឆ្លងវីរុស COVID-19 បម្លែងថ្មី Alpha មានប្រភពដើមនៅអង់គ្លេស បានចាប់់ពី ៧១% ទៅ ៩១%។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Bongkok Post នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។
ប្រភពថា ការរកឃើញលទ្ធផលខាងលើនេះ គឺត្រូវបានប្រកាសចេញរួមគ្នា ដោយស្ថាប័នពាក់ព័ន្ធនានា ដែលបានចូលរួមធ្វើការសិក្សា ដើម្បីឲ្យដឹងអំពីប្រសិទ្ធភាពនៃវ៉ាក់សាំង CoronaVac ផលិតដោយក្រុមហ៊ុនចិន Sinovac ក្នុងការទប់ទល់វីរុស COVID-19 បម្លែងថ្មី Alpha ដែលបានចាប់ផ្តើមរាតត្បាតប្រទេសថៃ កាលពីអំឡុងខែមេសា ដល់ខែឧសភា ឆ្នាំ២០២១។
ផ្អែកតាមប្រភពដដែល ការធ្វើតេស្តនេះត្រូវបានរៀបចំឡើង នៅតាមតំបន់ដែលប្រឈមមុខការរាតត្បាត COVID-19 ក្នុងកម្រិតខ្ពស់ដូចជា នៅ Phuket និង Samut Sakhon ជាដើម ក៏ទៅលើបុគ្គលិកសុខាភិបាលទៀតផង៕