ម៉ាឡេស៊ី នឹងត្រូវបិទខ្ទប់ប្រទេស( lockdown ) រយៈពេល ២សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៨ ខែមិថុនា
គូឡាឡាំពួរ៖ បទបញ្ជាចលនា( MCO 3.0) របស់ប្រទេសម៉ាឡេស៊ី នឹងត្រូវពន្យារពេល ២ សប្តាហ៍ទៀតចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៨ ខែមិថុនា។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១ ។
ទេសរដ្ឋមន្រ្តីក្រសួងការពារជាតិ Ismail Sabri Yaakob បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រ ទី ១១ មិថុនា ថាការចេញបទបញ្ជាចលនា ត្រូវបានធ្វើឡើងខណៈដែលចំនួនករណីឆ្លងប្រចាំថ្ងៃនៅតែមានលើសពី ៥០០០នាក់ ៕
គួររម្លឹកថា កាលថ្ងៃទី ២៨ ឧសភា នាយករដ្ឋមន្រ្តីលោក Muhyiddin Yassin បានប្រកាសថាប្រទេសនឹងត្រូវបិទខ្ទប់រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមិថុនា ដោយមានតែវិស័យសេដ្ឋកិច្ចនិងសេវាកម្មចាំបាច់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការជាធម្មតា។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រនេះចំនួននអ្នកស្លាប់ ៨៤នាក់ និងអ្នកឆ្លងថ្មីចំនួន ៦,៨៤៦នាក់ ដែលធ្វើអោយម៉ាឡេស៊ីមានអ្នកឆ្លងសរុបកើនឡើង ៦៤៦,៤១១នាក់៕RT