ស្វាយរៀង៖ ខេត្តស្វាយរៀង បន្តរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន២៣នាក់។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្ត នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។
រដ្ឋបាលខេត្ត សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន កន្លងមកបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន ១២១៥នាក់ ស្រី៧០១នាក់ និងករណីជាសះស្បើយចំនួន៧៥៦នាក់ ស្រី៤២១នាក់ ករណីកំពុងសម្រាកព្យាបាលចំនួន៤៥១នាក់ ស្រី២៧៨នាក់ ខណៈករណីស្លាប់ចំនួន ៧នាក់ ស្រី២នាក់៕
ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជាឡើងកម្ដៅលើសពី៣៧អង្សាសេក្អក កណ្ដាស់ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម។ល៕SP