បរទេស៖ ក្រុមហ៊ុនឱសថ Zuellig Pharma ជាដៃគូផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ក្រុមហ៊ុន Moderna ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានបញ្ជាក់ថា ការបញ្ជាទិញវ៉ាក់សាំងដែលប្រើប្រាស់បច្ចេកវិទ្យា mRNA នៅតំបន់នេះត្រូវបានកក់ស្ទើរតែទាំងអស់នៅក្នុងឆ្នាំ២០២១ ដែលបានធ្វើអោយលទ្ធកម្មមានបញ្ហាប្រឈមសម្រាប់ប្រទេសដែលយឹត ។ នេះបើយោងតាមប្រភព CNA

នាយកប្រតិបត្តិរបស់ Zuellig ជាក្រុមហ៊ុនទទួលបន្ទុកការចែកចាយបទបញ្ញត្តិ ការអនុម័ត និងកិច្ចសន្យាទិញសម្រាប់ក្រុមហ៊ុនវ៉ាក់សាំង Moderna Inc ប្រចាំបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ហុងកុង ម៉ាកាវ និងតៃវ៉ាន់ លោក John Graham មានការបញ្ជាទិញច្រើនណាស់ថ្ងៃនេះសម្រាប់ឆ្នាំ២០២២  ពីព្រោះការផ្គត់ផ្គង់វ៉ាក់សាំង Moderna នៅឆ្នាំ២០២១នេះគឺអស់ហើយ ហើយថា អាចនឹងមានការផ្គត់ផ្គង់ខ្លះទៀតនៅចុងឆ្នាំនេះ ។

គួរកត់សម្គាល់ កិច្ចខិតខំប្រឹងផ្នែកលទ្ធផលកម្មនៅក្នុងតំបន់អាស៊ានត្រូវបានពន្លឿន ដោយសារការផ្ទុះជំងឺកូវីដ១៩ខ្លាំងក្នុងប៉ុន្មានខែចុងក្រោយ ជាពិសេសនៅប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន និងបានធ្វើតេស្តអាជ្ញាធរនៅប្រទេសថៃ វៀតណាម កម្ពុជា និងសិង្ហបុរី ដែលជាកន្លែងផ្ទុះលឿន ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ