ញូដេលី៖ ប្រទេសឥណ្ឌាបានរាយការណ៍ពីចំនួនអ្នកស្លាប់ដែលមានរយៈពេលតែមួយថ្ងៃខ្ពស់បំផុតមិនធ្លាប់មានដោយសារជំងឺកូវីដ១៩ ចំនូន ៦,១៤៨ នាក់ បន្ទាប់ពីមួយរយៈចុងក្រោយនេះ ឥណ្ឌាបានរក្សាវាឲ្យនៅត្រឹមខ្ទង់២,០០០-៣,០០០នាក់ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Aljazeera នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១។

ចំនួនសរុបនៃការឆ្លងជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌាមានចំនួនជិត ២៩,២ លាន បន្ទាប់ពីការឆ្លងថ្មីចំនួន ៩៤.០៥២ ក្នុងរយៈពេល ២៤ម៉ោង ខណៈអ្នកស្លាប់សរុបមានចំនួន ៣៥៩.៦៧៦ នាក់នេះបើយោងតាមទិន្នន័យពីក្រសួងសុខាភិបាល។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌាមានចំនួនករណីឆ្លងខ្ពស់លំដាប់ទី ២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក ហើយឈរនៅលំដាប់ទី ៣ នៅពីក្រោយសហរដ្ឋអាមេរិកនិងប្រេស៊ីលទាក់ទងនឹងចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ ។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ